Connect with us

Hi, what are you looking for?

កម្សាន្ត

ទឹកឃ្មុំ ជា​អាហារ និង​ជួយ​ព្យាបាល​រោគ​មួយចំនួន​

​ទឹកឃ្មុំ មាន​ប្រភពពី​ឃ្មុំ​ធម្មជាតិ និង​ឃ្មុំ​ចិញ្ចឹម តែ​នៅ​ប្រទេស​កម្ពុជា​ទឹកឃ្មុំ ស្ទើរ​ទាំងអស់​ត្រូវបាន​ប្រមូល​មកពី​ប្រភព​ធម្មជាតិ​ពី​ឃ្មុំ​ព្រៃ​។ ទឹកឃ្មុំ មាន​សារប្រយោជន៍ ជាច្រើន​ចំពោះ​សុខភាព​មនុស្ស និង​ជួយ​ធ្វើឱ្យ​សម្រស់​របស់​ស្ត្រី​កាន់តែ​ស្រស់ស្អាត​ផងដែរ​។

​បងប្អូន​ខ្មែរ​យើង​និយម ប្រើប្រាស់​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្តៅ ទឹក​ក្តៅ​ក្រូចឆ្មា លាយ​ជាមួយ​ស្រា ត្រាំ​ស្រា​។​ល​។ ដើម្បី​ប្រើប្រាស់​ជា​អាហារ​បំប៉ន ដល់​សុខភាព និង​ព្យាបាល​ជំងឺ​មួយចំនួន​ផងដែរ ដូចជា​ធ្វើឱ្យ​ស្បែក​រលោង បង្កើន​ប្រព​ន្ធ័​ភាពស៊ាំ បន្ថយ​ហ្គាស​ក្នុង​ក្រពះ​។​ល​។​

​ដោយសារ​មាន​តម្រូវការ​ទឹកឃ្មុំ​ច្រើន សហគមន៍​ជាពិសេស​រស់នៅក្នុង​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា បាននិងកំពុង ប្រើប្រាស់​វិធី​យក​ទឹកឃ្មុំ​ដោយ​មិនឱ្យ​ប៉ះពាល់​ដល់​មេ​ឃ្មុំ​ខ្លាំង ដែល​ធានា​និរន្តរភាព​នៃ​ការប្រមូល​ទឹកឃ្មុំ​។

​លោក ប្រាយ ខ្វើក ជា​ប្រធាន​សហគមន៍ បានឱ្យដឹងថា សហគមន៍​លោក​អាច ផ្គត់ផ្គង់​ទឹកឃ្មុំ​ធម្មជាតិ ក្នុង​បរិមាណ​ចន្លោះ​ពី​១៥០០-២០០០​គីឡូក្រាម​ក្នុង​មួយឆ្នាំ​។ រីឯ​សហគមន៍​មួយ​នៅក្បែរ​ជើងភ្នំ​គូលែន មាន​ប្រជា​សហគមន៍​ជា​អ្នកជំនាញ​ដែល​អាច​រៀបចំ​បង្គង​ដើម្បី​ទាក់ទាញ​ឃ្មុំ​មក​នៅ យ៉ាង​ស្ទាត់ជំនាញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន