Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជិះ​ម៉ូតូ បុក​ត្រាក់ទ័រ​ឈប់​លើ​ចិញ្ចើមផ្លូវ ដួល​ស្លាប់​ម្នាក់ នៅ​ហ្នឹង​កន្លែង​!

​ខេត្តសៀមរាប​៖ យ៉ាងហោចណាស់​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ខណៈដែល​ជិះ​ម៉ូតូ បុក​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​កំពុង​ឈប់​លើ​ចិញ្ចើមផ្លូវ​ពីក្រោយ កាលពី​យប់ ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​កំពង់​ថ្កូវ​២ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ម៉ូតូ​បង្ក ម៉ាក​ហុងដា ពណ៌​ខ្មៅ ស្លាក​លេខ សៀម​រាម​1T-4659 បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច (​មិន​ពាក់មួក​សុវត្ថិភាព​) លុះដល់​ចំណុចកើតហេតុ ក៏​បុក​ត្រាក់ទ័រ​មួយគ្រឿង​ចំ​ពីក្រោយ ដែល​ឈប់​លើ​ចិញ្ចើម បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​នោះ ដួល​បោក​ស្លាប់​ភ្លាមៗ​តែម្តង​។ ជនរងគ្រោះ​ឈ្មោះ តាន់ ពិ​ទូ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន