Connect with us

Hi, what are you looking for?

កម្សាន្ត

ក្រសួងបរិស្ថាន ផ្តល់​កូនឈើ​ជិត ៣​ម៉ឺន​ដើម សម្រាប់​ដាំ​បង្កើន​ភាព​បៃតង និង​ការអភិរក្ស​ប្រភេទ​ពូជឈើ​កម្រៗ

​ដោយ​អនុលោម​តាម​ទស្សនាទាន​នៃ​ការកសាង​ទីក្រុង និង​សហគមន៍​ប្រកបដោយ​ផាសុកភាព​សម្រាប់​ការ​រ​ស់​នៅ ក្រសួងបរិស្ថាន​បានផ្តល់​កូនឈើ​ជិត ៣ ម៉ឺន​ដើម​ជូន​ដល់​រដ្ឋបាលខេត្ត ក្រុង ស្រុក​និង​សហគមន៍​នានា​ដើម្បី​ចែកជូន​អាជ្ញាធរ ព្រះសង្ឃ ប្រជាពលរដ្ឋ​ដាំ​នៅក្នុង​តំបន់​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០២១ នេះ ដាំ​បង្កើន​ភាព​បៃតង​និង​ការអភិរក្ស​ប្រភេទ​ពូជឈើ​កម្រៗ ក៏ដូចជា​លើកកម្ពស់​សោភ័ណភាព​នៅតាម​ទីក្រុង​និង​នៅតាម​សហគមន៍​មូលដ្ឋាន​នានា​។​

​ប្រភេទ​ឈើ​ទាំងនោះ​រួមមាន​គ្រញូង ធ្នង់ បេង នាងនួន សុ​ក្រំ ឈើទាល គគីរ​ជាដើម​។ ចំណែក​ដើម​ផ្កា​លម្អ និង​ដើមឈើ​ហូប​ផ្លៃ​រួមមាន​ក្ងោក​លឿង ក្ងោក​ក្រហម ឥ​ន្ធ​នេ​ល ផ្កាចា ភួង​មង្គល ខ្នុរព្រៃ ព្រីង ជា​ដើ​មុំ​។ ក្រសួងបរិស្ថាន​នឹង​បន្ត​ផ្តល់ជូន​កូនឈើ និង​ពូជ​ផ្កា​កម្រៗ​ផ្សេងទៀត​ជូន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ដាំ​នៅតាម​ទីតាំង​នានា​។

​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការធ្វើឱ្យ​ទីក្រុង​និង​សហគមន៍​កាន់តែ​ជាទី​កន្លែង​មាន​សុវត្ថិភាព ក្តី​សុខសាន្ត និង​បរិស្ថាន​ល្អ​ស្អាត​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ផាសុកភាព បន្ថែម​លើ​ការងារ​រៀបចំ​ក្រុង ការអភិវឌ្ឍ​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​វប្បធម៌​ជាដើម​។

​ការរួម​គ្នា​ដាំ​ដើមឈើ​តាម​សហគមន៍ និង​ទីប្រជុំជន មិនមែន​បង្កើត​ភាព​បៃតង​ជា​ម្លប់ និង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ទេ​ប៉ុណ្ណោះ​ទេ តែ​បាន​ចូលរួម​ថែរក្សា និង​អភិរក្ស​ប្រភេទ​ឈើ​ប្រណីត​សំខាន់​នៅក្នុង​សហគមន៍ និង​ចូលរួម​បង្កើន​វត្តមាន​ឈើ​ប្រណីត​ក្នុងប្រទេស​កម្ពុជា និង​ជាការ​បន្សល់​ទុកជា​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា ដើម្បី​បង្កើត​ភាព​បៃតង​និង​ផ្តល់​ផាសុកភាព​សម្រាប់​កា​ររ​ស់​នៅ​របស់​យើង និង​ចូលរួម​បង្កើន​គម្រប​ព្រៃឈើ​បន្ថែម និង​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​!​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន