Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកនិងចិនប្រឈមមុខតានតឹងដាក់គ្នាកាន់តែកើនឡើង ក្រោយអាមេរិកបន្តលក់អាវុធឲ្យកោះតៃវ៉ាន់

មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី​៤ខែសីហា បានប្រកាសថា​ក្រសួងការបរទេសអាមេរិក បានអនុម័តលក់ កាំភ្លើងធំ ៤០គ្រឿងប្រភេទ M109 ឲ្យកោះតៃវ៉ាន់ មានតម្លៃ ៧៥០ លានដុល្លារ ។

ជាក់ស្តែង រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន បានយល់ព្រមលក់កាំភ្លើងធំប្រភេទ​ M109 ផលិតដោយក្រុមហ៊ុន​​BAE Systers ​។ ក្រៅពីនេះមានឧបករណ៍១៦៩៨ ប្រភេទ មានទាំងឧបករណ៍នាំផ្លូវផងដែរ​ ។

តាមការប្រកាសនៅថ្ងៃទី​៤ខែសីហា «កិច្ចព្រមព្រៀងលក់អាវុធខាងលើ ដើម្បីផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខ របស់អាមេរិក តាមរយៈបំពាក់អាំវុធ បង្កើនសមត្ថភាពការពារដែលគួឲ្យទុកចិត្តបំផុត។ តាមរយៈកិច្ចព្រមព្រៀង នឹងជួយដល់វិស័យសន្តិសុខ នយោបាយ​ និងសេដ្ឋកិច្ចប្រកបដោយតម្លាភាព។

ក្រោយការប្រកាសលក់អាវុធ កិច្ចព្រមព្រៀងនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីត្រួតពិនិត្យ និងអនុម័ត​ក្នុងរយៈពេល​៣០ ថាតើគួតែលក់ ឬក៏មិនលក់ ។ ប៉ុន្តែរដ្ឋសភាអាមេរិក មិនដែលរារាំង​ក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់នោះឡើយ ។

តាមសារព័ត៌មាន​ Bloomberg ​បានផ្សាយថា ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ នឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុង ប៉េកាំង កាន់តែខឹងសម្បាយ៉ាងខ្លាំង​។  សារព័ត៌មានរ៉យទ័របានផ្សាយថា​ប្រធានាធិបតីបៃឌិនបានយលព្រមក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់ផងដែរ​។

កាលពីខែវិច្ឆិកាឆ្នាំ​២០២០ ទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ដល់អតីតប្រធានាធិបតី​ដូណាល់ត្រាំ  បានអនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់មានតម្លៃជាង ៦០០លានដុល្លារ ។ ទីក្រុងប៉េកាំងបានចាត់ទុកថានោះជាសកម្មភាព ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន បំពាន់ដល់កិច្ចព្រមព្រៀងចិនតែមួយ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន