Connect with us

Hi, what are you looking for?

អន្តរជាតិ

ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើន​ដល់​លើស ២០០​លាន​នាក់​ហើយ នៅ​ទូទាំង​ពិភពលោក​!

យោងតាម​របាយការណ៍​ចុងក្រោយ​របស់​សកលវិទ្យា​ល័យ Johns Hopkins ដែល​កត់ត្រា​ប្រចាំថ្ងៃ​ពី​ករណី​កូ​វីដ​១៩​លើ​ពិភពលោក​នោះ បានបង្ហាញ​ឲ្យ​ដឹង នៅ​ថ្ងៃទី​៥ សីហា​នេះ​ថា ចំនួន​មនុស្ស​ឆ្លង​កូ​វីដ​១៩ ទូទាំង​ពិភពលោក​កើន​ដល់​ជាង​២០០​លាន​នាក់​ហើយ ខណៈ​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​នេះ​មាន​ជាង​៤.២​លាន​នាក់​ហើយ​។​

​លោក Tedros អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងថា “​ពិភពលោក​បាននិងកំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ពិតប្រាកដ ហើយ​សមិទ្ធផល​របស់​យើង​ដែល​ទទួលបាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង បាននិងកំពុង​រង​ការបំផ្លិចបំផ្លាញ​” ។ លោក Tedros បាន​ថ្លែង​ទៀតថា វីរុស​ប​ម្លែ​ង​ថ្មី ដែល​តា ដែលមាន​ភាព​រីក​រាល​ដាល​កាន់តែខ្លាំង ត្រូវបាន​រកឃើញ​នៅ​ប្រទេស​និង​តំបន់ យ៉ាងហោចណាស់​ចំនួន​១៣២ ។

​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​នៅលើ​ពិភពលោក មិន​ត្រឹមតែ​ជា​ដំណើរ​ធម្មជាតិ​មួយ​នោះទេ ពោលគឺ​ការបង្កើន​ការប្រាស្រ័យ​ទាក់ទង​និង​ភាព​ចល័ត​ក្នុងសង្គម ភាពខុសគ្នា​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​និង​បង្ការ​ជំងឺឆ្លង ព្រមទាំង​វិសមភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង សុទ្ធតែ​បាន​ដើរតួនាទី​ជំរុញ​ឱ្យ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន