Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន​ជិត ៤​គីឡូក្រាម ឃាត់ខ្លួន​មនុស្ស​៤​នាក់ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានបង្ហាញ​ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ រួម​នឹង​គ្រឿងញៀន​ជិត ៤​គីឡូក្រាម ដែល​បង្ក្រាបបាន​នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ ៤​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ឈ្មោះ សាក់ សិ​ដ្ឋ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ ឡុង ដា​ណេ ភេទ​ប្រុស អាយុ ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ កែវ ណា​រ៉ុង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ ឡេង វណ្ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ​។ ចំណែក​វត្ថុតាង​ដែល​ចាប់​យកបាន​មាន សារធាតុ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ៣​គីឡូ និង ៤៤៧.៧៩​ក្រាម​។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន