Connect with us

Hi, what are you looking for?

អន្តរជាតិ

កូ​វីដ​១៩ នៅ​ប្រទេស​ថៃ​! មនុស្ស​បន្ត​ស្លាប់ ១៩៣​នាក់​ទៀត ខណៈ​រកឃើញ​ករណី​ឆ្លង​ថ្មីៗ​ជាង ២​ម៉ឺន​ករណី

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​២​ម៉ឺន​១​ពាន់​៣៧៩​ករណី និង​ស្លាប់​១៩១​នាក់​បន្ថែមទៀត នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​២​ម៉ឺន​៨៩៥​ករណី​ជា​ប្រជាជន​ទូទៅ និង ៤៨៤​ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។

​ដោយឡែក​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះដែរ ក៏មាន​អ្នកជំងឺ​២​ម៉ឺន​២​ពាន់​១៧២​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​អោយចេញ​ពី​មន្ទីរពេទ្យ​។ ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៦៨​ម៉ឺន​៥​ពាន់​៨២១​ករណី ក្នុងនោះ​មាន​អ្នកជំងឺ​៤៦​ម៉ឺន​៨​ពាន់​៤៧៨​នាក់​បានជា​សះស្បើយ​ឡើងវិញ ។

​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៧១​ម៉ឺន​៤​ពាន់​៦៨៤​ករណី និង​អ្នកជំងឺ​៤៩​ម៉ឺន​៥​ពាន់​៩០៤​នាក់​បានជា​សះស្បើយ​ឡើងវិញ ។
​ចំណែក​ចំនួន​អ្នកស្លាប់​ក្នុង​រលក​ទី​៣ មាន​ចំនួន​៥​ពាន់​៧៦០​នាក់ ធ្វើអោយ​អ្នកស្លាប់​សរុប​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក កើនឡើង​ដល់​៥​ពាន់​៨៥៤​នាក់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន