Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​មនុស្ស ៣​នាក់ ករណី​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​វ៉ារិន​

​ខេត្តសៀមរាប​៖ កាលពី​យប់ ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​វ៉ារិន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​គោក​ភ្នំ និង​ភូមិ​នេ​ល ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់​។​

​ជនសង្ស័យ មានឈ្មោះ ពេ ពេញ ភេទ​ប្រុស​, ឈ្មោះ ហែម ចំរើន ភេទ​ប្រុស និង​ឈ្មោះ វ៉ាន់ តូ​ឡូ ភេទ​ប្រុស​។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៧​កញ្ចប់ ស្មើនឹង​ទម្ងន់ ១៥.៤៩​ក្រាម​(​ទម្ងន់​សុ​ទ្ទ​) និង​ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​អនុវត្ត​នីតិវិធី​បន្ត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន