Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មនុស្ស​ជិត ១០០​នាក់​ទៀត ​វិជ្ជមាន​កូ​វីដ​១៩ បាន​រកឃើញ​នៅ​ខេត្តសៀមរាប

​ខេត្តសៀមរាប​៖ រដ្ឋា​បាល​ខេត្តសៀមរាប បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន ៩៩​នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ ១៣៩​នាក់ និង​ស្លាប់​ថ្មី ១​នាក់​ទៀត សម្រាប់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១​។​

​សូមជម្រាបថា គិត​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៥.៤០១​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ២.៩៦៥​នាក់​, ស្លាប់ ៦២​នាក់ និង​កំពុង​សម្រាក​ព្យាបាល ២.៣៧៥​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន