Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកលេង​ល្បែងភ្នាល់​ទឹកភ្លៀង ៥​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ក្រុង​បាត់ដំបង​

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ល្បែងស៊ីសង ( ភ្នាល់​ទឹកភ្លៀង​)​ចំនួន​២​ទីតាំង នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង និង​ក្នុង​ព្រលានយន្តហោះ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់​។​

​ករណីនេះ កម្លាំង​ជំនាញ បាន​ដកហូត និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន រួមមាន​៖ ទូរស័ព្ទដៃ ៧​គ្រឿង វិទ្យុទាក់ទង​៥​គ្រឿង រថយន្ត​ចំនួន ៣​គ្រឿង​។​

​សូម​ជម្រាបជូន​ថា ករណី​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ កន្លងទៅ សមត្ថកិច្ច​ធ្លាប់បាន​ធ្វើការ​បង្ក្រាប​ជារឿយៗ ហើយ​ថែមទាំង​បាន​ឃាត់ខ្លួន​អ្នក​ប្រ​ព្រឹ​ត្ត​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​អនុវត្ត​តាមច្បាប់​ទៀតផង​។​

​ចំពោះ​អ្នកប្រព្រឹត្ត​ល្បែងភ្នាល់​ទឹកភ្លៀង​ទាំង ៥​នាក់ ព្រមទាំង​សម្ភារៈ​ភស្តុតាង​ផង​ត្រូវបាន​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន