Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ រឹបអូស​ជាង ១០​គីឡូក្រាម ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ នៅ​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ ក្នុង​ប្រតិបត្តិ​ការណ៍​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​០៦-០៧ ខែសីហា ២០២១ បាន​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ និង​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​គ្រឿងញៀន​ជាច្រើន​ប្រភេទ​សរុប​ជាង ១០​គីឡូក្រាម នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​ផ្លូវ​៤៣០ ក្រុម​១៧ ភូមិ​៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ ហ្វ័​ង ស៊ី​ឡុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិន បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ដោយមាន​ការសង្ស័យ សមត្ថកិច្ច​ក៏បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ដោយបាន​រកឃើញ​ម្សៅ​ម៉ត់​ពណ៌​ស​ចំនួន ០៥​កញ្ចប់​ថង់ នៅក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ ហើយ​បន្ដ និង​បន្ត​ឆែកឆេរ​ខុន​ដូរ លំនៅដ្ឋាន អ៊ិ​ល បឹងទំពុន សង្កាត់​បឹងទំពុន​២ ខណ្ឌ​មា​ជ័យ បាន​រកឃើញ​វត្ថុតាង​ជា​គ្រឿងញៀន រួមមាន​៖ គ្រឿងញៀន​គ្រប់​ប្រភេទ​សរុប​ទម្ងន់​ប្រហែលជា ១០​គីឡូក្រាម និង​សារធាតុ​សង្ស័យ​ផ្សេងទៀត​ប្រហែលជា ៦​គីឡូក្រាម​។

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន និង​វត្ថុតាង​ជា​គ្រឿងញៀន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន