Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មីៗ​ជាង ៥​ពាន់​ករណី​ទៀត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​កូ​វីដ​១៩​រហូតដល់​៥​ពាន់​១៥៥​ករណី​បន្ថែមទៀត ក្នុងនោះ​១៥​នាក់​ជា​ករណី​នាំចូល និង​៥​ពាន់​១៤០​ករណី​ទៀត​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ភាគច្រើន​នៅក្នុង​ទីក្រុង​ហូជីមិញ​។​

​សូម​រំលឹកថា ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​កូ​វីដ​១៩​រហូតដល់​៩​ពាន់​៦៩០​ករណី ដែល​នៅតែ​ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​មួយ សម្រាប់​ប្រទេស​អាស៊ាន​មួយ​នេះ ។

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មានតែ​០៦​ករណី​ប៉ុណ្ណោះ​ដែលជា​ករណី​នាំចូល ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល​នៃ​ការផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ បាន​រ៉ាប់រង​ករណី​ឆ្លង​តែឯង​រហូតដល់ ៣​ពាន់​៨៩៨​នាក់​។ ក្នុង​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម​ក៏បាន​ប្រកាស​រកឃើញ​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចំនួន ៣៨១​នាក់​ទៀតផង​ដែរ​។

​គិត​ត្រឹម​យប់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១​នេះ វៀតណាម មាន​ករណី​ឆ្លង​កូ​វីដ​១៩​សរុប​នៅ​ទូទាំងប្រទេស​ចំនួន ២១​ម៉ឺន​៤០៥​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៧​ម៉ឺន​១​ពាន់​៤៩៧​នាក់ ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់ ៣​ពាន់​៣៩៧​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន