Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

យប់មិញ​! រថយន្ត​ទំនើប LEXUS បើក​បុក​រថយន្ត​លក់​ការ៉េម ផ្ទុះ​ឆេះ របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ក្រុង​តាខ្មៅ​

​ខេត្តកណ្តាល​៖ យ៉ាងហោចណាស់​ប្តី​-​ប្រពន្ធ ២​នាក់ បាន​រងរបួស​ធ្ងន់ ខណៈ​បុរស​ម្នាក់ទៀត របួសស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ទំនើប LEXUS បាន​បុក​រថយន្ត​លក់​ការ៉េម​រី បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់ ថ្ងៃទី​០៩ សីហា ២០២១ នៅលើ​ផ្លូវជាតិ​លេខ​២១​បេ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​ជនរងគ្រោះ​ទាំង​២​នាក​ប្តី​-​ប្រពន្ធ ប្តី​ឈ្មោះ ឡេង គឹម​សយ អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ប៉ឹ​ត សុជាតិ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។ រីឯ​អ្នកបើករថយន្ត​ទំនើប គឺ​លោក​វេជ្ជបណ្ឌិត កាំ​ង ក​ញ្ច​នា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។

​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ​មាន​រថយន្ត​លក់​ការ៉េម​១​គ្រឿង ម៉ាក​DAEWOO ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2D.7735 ចេញពី​ច្រក​បុរី​សិរី​មង្គល ឆ្លងផ្លូវ​ជាតិ​លេខ​២១​បេ រួច​បត់​ឆ្វេង ក្នុង​គោលបំណង​ឆ្ពោះទៅ​លំនៅដ្ឋាន​វិញ លុះ​ក្រោយមក​រថយន្ត​១​គ្រឿង ម៉ាក LEXUS NX 200T បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏​ជ្រុល​មក​បុក​រថយន្ត​DAEWOO វិល​២-៣​ជុំ បណ្តាល​ឲ្យ​ក្រឡាប់​ទៅ​បោក​ផ្ទុប​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​រលើង​អស់​១​ដើម រួច​បន្ត​ទៅបុក​បង្គោល​ខ្សែភ្លើង​១​ដើម​ទៀត ផ្ទុះ​ឆេះ​សន្ធោសន្ធៅ ភាគី​ទាំងសងខាង​រថ​របួស​ធ្ងន់​ស្រាល​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ និង​បាន​ប្រើប្រាស់​ទឹក​អស់​១​រថយន្ត​ទើប​រលត់​ជា​ស្ថាពរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន