Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមហ៊ុនរុស្ស៊ីចំនួន៣ រងការដាក់ទណ្ឌកម្មពីអាមេរិក ដោយជាប់ពាក់ព័ន្ធការលក់អាវុធឲ្យអ៊ីរ៉ង់

ក្រសួងការបរទេសអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម ក្រុមហ៊ុនរុស្ស៊ីចំនួន​៣ទៀត  តាមច្បាប់មិនរីកសាយភាយអាវុធបរមាណូ ។ សកម្មភាពខាងលើ​ត្រូវបានរុស្ស៊ីចាត់ទុកថា​ជាការរារាំង ដល់ទំនាក់ទំនងប្រទេសទាំងពីរ​។

ក្រុមហ៊ុនដែលរងការដាក់ទណ្ឌកម្មពីអាមេរិក មាន ក្រុមហ៊ុនស្រាវជ្រាវ និងផលិត Pulsar ​ក្រុមហ៊ុន​ Green Light Moscow ​ និងក្រុមហ៊ុន​ Asia Invest ​។ តាមការបញ្ជាក់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រុមហ៊ុនទាំងនោះ​បានបំពានច្បាប់ មិនរីកសាយភាយអាវុធសម្លាប់មនុស្សជាច្រើន ទៅឲ្យប្រទេសអ៊ីរ៉ង់​ កូរ៉េខាងជើង និងស៊ីរី។

នៅក្នុងបញ្ជីខ្មៅដែលអាមេរិកដាក់ទណ្ឌកម្ម មានទាំងកម្លាំងទាហាន Asaib Ahl al-Haqq , កម្លាំងទាហានក្រុម​ Shiite គាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុម​ Kataib Hezbollah ​ស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់​  ក្រុមShiite ​នៅលីបង់ និងក្រុមហ៊ុនពាណិជ្ជកម្មចំនួនពីរនៅក្នុងប្រទេសស៊ីរី ។

នៅក្នុងសេចក្តីប្រកាសនៅឡើបណ្តាញសង្គមហ្វេសប៊ុក អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានបញ្ជាក់ថា ការដែលអាមេរិកដាក់ទណ្ឌកម្មបន្ថែមនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រឈមមុខតានតឹង ដែលជារឿងមិនអាចទទួលយកបានឡើយ។

កាលពីពាក់កណ្តាលខែមិថុនា នៅទីក្រុងហ្សឺណែវ មានជំនួបពិភក្សា រវាងប្រធានាធិបតីអាមេរិក លោក​បៃឌិន និងប្រធានាធិបតីពូទីន។ មេដឹកនាំងទាំងពីរបានពិភាក្សា ទៅលើបញ្ហាជាច្រើន  ក្នុងនោះមានស្ថេរភាព​យុទ្ធសាស្ត្រនិងកែទម្រង់ទំនាក់ទំនងទ្វេភាគី ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន