Connect with us

Hi, what are you looking for?

អន្តរជាតិ

អ៊ីរ៉ង់ប្រឈមការឆ្លងកូវិដ១៩ លើកទី​៥ ដែលមានអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មាន

អ៊ីរ៉ង់ប្រឈមការឆ្លងកូវីដ ១៩ ខ្ពស់និងស្លាប់ ច្រើនបំផុតមិនធ្លាប់មាន ។ ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ ដែលក្រសួងសុខាភិបាលអ៊ីរ៉ង់​បានប្រកាសនៅថ្ងៃទី ៩ខែសីហា គឺមានដល់ទៅ៥៨៨នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ១៩ ។

បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់​នៅថ្ងៃទី ៩ខែសីហា បានឲ្យដឹងថា ក្នុងរយៈពេល ២នាទី គឺមានមនុស្សម្នាក់ស្លាប់ដោយកូវីដ​១៩ ។ ក្នុងពេលនេះប្រទេសអ៊ីរ៉ង់កំពុងតែខិតខំប្រយុទ្ធប្រឆាំង ជាមួយវីរុសបម្លែងខ្លួនថ្មីដែលតា ក្នុងរលកកូវិដ​១៩ ឆ្លងក្នុងសហគមន៍លើកទី​៥​។

មន្ត្រីសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ នៅក្នុងប្រទេស​អ៊ីរ៉ង់ បានកើនឡើងដល់ទៅ ៩៤.៦០៣នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកស្លាប់ ៥៨៨នាក់ ហើយនៅថ្ងៃទី ៨ខែសីហាមានអ្នកស្លាប់៥៤២នាក់ ។ អ្នកស្លាប់ដោយកូវីដ ១៩ នៅអ៊ីរ៉ង់ កើនឡើងខ្ពស់ជាង ៥០០នាក់រយៈពេល​២ថ្ងៃជាប់គ្នា​។

អ៊ីរ៉ងបានប្រឈមនិងការឆ្លងកូវីដ ១៩ លើកទី៥ ដោយមានករណីឆ្លងខ្ពស់ជាមួយនឹងកូវីដ ១៩ បម្លែងខ្លួនថ្មីដែលតា ។ ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ៩ខែសីហា មានដល់ទៅជាង ៤ម៉ឺននាក់(មានន័យថារាល់ពេល​២វិនាទីមានអ្នកម្នាក់)។  អ្នកឆ្លងកូវីដ ១៩ សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ ជាង ៤,១លាននាក់ហើយ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន