Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្ត្រីជន​ជាតិខ្មែរ​-​ឡាវ នៅ​ស្រុក​សៀម​ប៉ាង បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ទី​៨​លាន ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​

​ភ្នំពេញ​៖ តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា កាលពី​ថ្ងៃ​១០ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ កម្ពុជា​យើង បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដូ​ស​ទី​១ បាន​៨​លាន​នាក់​រួចហើយ គឺ​ស្មើនឹង​៨០% នៃ​ប្រជាពលរដ្ឋ ១០​លាន​នាក់ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ដោយ​មិនទាន់​គិតពី​កុមារ និង​យុវវ័យ ដែល​បាននិងកំពុង​ចាក់​ព្រមទាំង​បងប្អូន ដែល​បាននិងកំពុង​ចាក់​ដូ​ស​ទី​៣​។​

​សម្តេច បានបញ្ជាក់​ទៀតថា ដំណើរ​ឆ្ពោះទៅរក ១០​លាន​នាក់ នៅ​មិន​ឆ្ងាយ​​ពី​យើង​នោះទេ ដែល​ធ្វើឱ្យ​យើង​សម្រេច​ការងារ​មុន​ការកំណត់ ៧​ទៅ ៨​ខែ ប្រៀប​ជាមួយ ផែនការ​ដើម​របស់​យើង​។ លេខ​រៀង​ទី​៨​លាន គឺ​បាន​ទៅលើ​ប្អូនស្រី​ឈ្មោះ ថឹ​ង ថា អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ​ឡាវ រស់នៅ​ភូមិ​ដន​ឡុង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។

​សម្តេច សូម​អបអរសាទរ​ចំពោះ​ជ័យលាភី​ទី​៨​លាន ដែល​បាន​ចាក់​វ៉ាក់សាំង​Johnson&Johnson ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​។ លោកជំទាវ ឱ វណ្ណឌី​ន នឹង​នាំយក​ជំនួយ​ថវិកា​១០​លាន​រៀល​ព្រមទាំង​សម្ភារៈ​ផ្សេងៗ​ទៀ​តទៅ​ប្រគល់ជូន​ដោយផ្ទាល់​។​ ​សម្តេច ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​សូម​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩​ដោយ​ខិតខំ​ការពារ​ខ្លួន​តាមរយៈ​វិធានការ​(៣​ការពារ​និង​៣​កុំ​)៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន