Connect with us

Hi, what are you looking for?

អន្តរជាតិ

តាក់ស៊ី​រាប់រយ​គ្រឿង ក្លាយជា​រថយន្ត​ដឹក​អ្នកជំងឺ​កូ​វីដ នៅ​ក្រុង​ហូជីមិញ​

​វៀតណាម​៖ រថយន្ត​តាក់ស៊ី​ជិត ៥០០​គ្រឿង នៅ​ទីក្រុង​ហូជីមិញ ត្រូវបាន​បំប្លែង​ទៅជា​រថយន្ត​សង្គ្រោះបន្ទាន់ ដើម្បី​ដឹកបញ្ជូន​អ្នកជំងឺ​កូ​វីដ​១៩ ទៅ​មន្ទីរពេទ្យ ដែលមាន​ការកើនឡើង​យ៉ាងគំហុក​។​

​ក្រុមហ៊ុន​តាក់ស៊ី​អះអាងថា តាក់ស៊ី​របស់ខ្លួន​ត្រូវបាន​ប្រែក្លាយជា​រថយន្ត​ដឹក​អ្នកជំងឺ​កូ​វីដ​១៩ ខណៈ​តាក់ស៊ី​ខ្លះ​ត្រូវ​រង់ចាំ​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ ដើម្បី​បម្រើ​ក្នុង​គោលបំណង​ដូចគ្នា​។​

​ក្រុមហ៊ុន​ថា ការធ្វើ​បែបនេះ ដើម្បី​ជួយ​សម្រួល​ដល់​អាជ្ញាធរ​សុខាភិបាល ក្នុង​តំបន់ ក្នុងការ​ដឹកជញ្ជូន​អ្នកជំងឺ​កូ​វីដ​១៩​។ រថយន្ត​ដឹកជញ្ជូន​ផ្សេងៗ​ទៀត ក៏​ត្រូវបាន​ប្រើប្រាស់ ដូចគ្នា​បែបនេះ​ដែរ ក្រៅពី​ក្រុមហ៊ុន​តាក់ស៊ី​នោះ​។ សរុប​ទាំងអស់​នៅ​ហូជីមិញ មាន​ប្រមាណ​៥០០​គ្រឿង​ហើយ​។​ សូមបញ្ជាក់ថា វៀតណាម​ឆ្លង​ប្រចាំថ្ងៃ​រាប់ពាន់នាក់ ថ្ងៃ​ខណៈ​មាន​ដល់​ជិត​១​ម៉ឺន​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន