Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆេះ​ផ្ទះ​១​ខ្នង ខូចខាត​ព្រ​ទ្យ​សម្បត្តិ​អស់​រាប់ម៉ឺន​ដុល្លារ នៅ​ស្រុក​ស្ទឹងត្រង់

​ខេត្តកំពង់ចាម​៖ កាលពី​យប់ ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី នៅ​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​មន្ត្រីនគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ផៃ ភឿន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ទីលំនៅ​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​ ​ករណីនេះ បាន​ខូចខាត រួមមាន​៖ ឆេះ​ផ្ទះមួយ​ខ្នង​ទំហំ ១៨​ម៉ែត្រ គុណ ៦​ម៉ែត្រ ធ្វើ​ពី​ឈើរ​ប្រក់​ដែក ឆេះ​ខូចខាត​ទាំងស្រុង ម៉ូតូ​២​គ្រឿង គ្រឿងក្រអូប​ប្រហែល ២៥,០០០​ដុល្លារ ថ្នាំ​បាញ់​ស្មៅ និង​ស្វាយចន្ទី ១០,០០០​ដុល្លារ និង​អីវ៉ាន់​ចាប់ហួយ​ប្រហែល ១០,០០០​ដុល្លារ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​ពន្លត់​អគ្គិភ័យ កម្លាំង​នគរបាល បាន​ប្រើប្រាស់​រថយន្ត​ចំ​នួ​០២​គ្រឿង​-​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​០១​គ្រឿង និង​រថយន្ត​របស់​ក្រុមហ៊ុន ឡុង ស្រេង ចំការ​កៅ​ស៑ូ​បឹងកេត​០១​គ្រឿង ដោយ​ប្រើ​អស់​ទឹក​ចំនួន​០៤​ស៊ីទែន ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន