Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់ជាង​៤០នាក់ដោយភ្លើងឆេះព្រៃនៅក្នុងប្រទេសអាលហ្សែរី

ភ្លើងឆេះព្រៃ​នៅក្នុងប្រទេសនេះបានសម្លាប់ មនុស្ស ៤២នាក់​នៅក្នុងប្រទេស អាលហ្សេរី (Algeria)រដ្ឋាភីបាលប្រទេសនេះបានឲ្យដឹងថា ភ្លើងឆេះព្រៃ​បង្កឲ្យមានផ្សេងគ្រប់ដណ្តប់ តំបន់ភ្នំ​ Kabylie ភាគខាងកើតរដ្ឋធានី អាលហ្សេរី ។កម្លាំងទាហានជាច្រើន បានទៅចូលរួមពន្លត់អគ្គិភ័យ​ ទប់ស្កាត់ការឆ្លងរាលដាល កាន់តែខ្លាំងឡើង។

ភ្លើងឆេះព្រៃរាប់រយកន្លែង រាលដាលនៅតំបន់ភ្នំ ស្ថិតនៅភាគខាងជើងប្រទេសអាលហ្សេរី តាំងពីយប់ថ្ងៃទី ៩ខែសីហា ។ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃអាលហ្សេរី លោក Kamel Beldjoud បានឲ្យដឹងថា​មានមនុស្សមានចេតនាដុតព្រៃ ប៉ុន្តែលោកមិនបញ្ជាក់ព័ត៌មានបន្ថែមទៀតឡើយ។​  លោក Kamel Beldjoud​ បានឲ្យដឹងថា «ការឆាប់ឆេះព្រៃ៥០ កន្លែង​ក្នុងពេលតែមួយនៅតំបន់តែមួយគឺជាស្នាដៃ របស់មនុស្សបង្កឡើងដោយចេតនា»។

កាលពីសប្តាហ៍កន្លងមក ក្រុមអ្នកត្រួតពិនិត្យបរិយាកាស របស់សហគមន៍អឺរ៉ុប​ បានឲ្យដឹងថា តំបន់សមុទ្រមេឌីទែរ៉ាណេ​បានក្លាយទៅជាតំបន់មានភ្លើងឆេះព្រៃ ទ្រង់ទ្រាយធំ  ដោយមានព្រៃឈើជាច្រើន រងការបំផ្លាញដោយអគ្គិភ័យ។ ប្រទេសដែលរងការឆេះព្រៃខ្លាំងជាងគេគឺប្រទេសតួកគី និង ប្រទេសក្រិច ។

មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍​កាលពីយប់ថ្ងៃទី​១០ខែសីហា  នាយករដ្ឋមន្ត្រី Ayman Benabderrahmane បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយភ្លើងឆេះព្រៃ កើនឡើង ៤២នាក់ ក្នុងនោះមានទាហាន​២៥នាក់ដែលបានចូលរួមពន្លត់អគ្គិភ័យ​។ ផ្ទះពលរដ្ឋជាច្រើនខ្នងរងការបំផ្លាញដោយភ្លើងឆេះព្រៃ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ​​ ដោយមានពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន