Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រកឃើញ​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ប្រភេទ Delta ៤៤​ករណី​ទៀត​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ បានប្រកាស​អំពី​ការរកឃើញ​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ Delta ចំនួន​៤៤​ករណី​ថែមទៀត ដែល​ករណី​ថ្មី​នេះ ត្រូវបាន​រកឃើញ​សម្រាប់​ថ្ងៃទី​១០ ខែសីហា ម្សិលមិញ​។​

​មេរោគ​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី​ចំនួន​៤៤​ករណីនេះ ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ចំនួន​៣​ករណី​, កំពង់ស្ពឺ ៤​ករណី​, សៀមរាប​៤​ករណី​, ព្រះវិហារ​៤​ករណី​, កោះកុង​១​ករណី​, ឧ​ត្ត​រ​មានជ័យ ១៤​ករណី និង​ខេត្តស្វាយរៀង ចំនួន​១២​ករណី​ផងដែរ​។​

​សូមជម្រាបថា គិត​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​អ្នក មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ប្រភេទ ដែល​តា (Delta) លើ​ពលករ​ត្រលប់​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អ្នកដំណើរ​មក​តាម​ជើង ហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នកភូមិ​នៅក្នុង​សហគមន៍ សរុប​ទាំងអស់​ចំនួន ៤២៩​នាក់ (​ស្រី្ត ២០៩​នាក់​)៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...