Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​ដឹក​កម្មករ ព្រលះ​រថយន្ត​១​គ្រឿង​ទៀត ស្លាប់ និង​របួស​ជាច្រើន នៅលើ​កំណាត់​ផ្លូវ​លេខ​៤១

​ខេត្តកំពង់ស្ពឺ​៖ កាលពី​ល្ងាច ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​១​គ្រឿង​ទៀត បាន​ព្រលះ​គ្នា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ត្រពាំង​តង ស្រុក​សំរោង​ទង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។​

​សមត្ថកិច្ច បានអោយដឹងថា មាន​មនុស្ស​ចំនួន ៣​នាក់​ទៀត បាន​ស្លាប់ មាន​អ្នករបួសធ្ងន់ ១៥​នាក់ និង​របួសស្រាល​ជាច្រើន​នាក់​។ រថយន្ត​ដឹក​កម្មករ​នោះ មាន​កម្មករ និង​កម្ម​ការ​នី ប្រមាណ​ជាង​៦០​នាក់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​អន្តរាគមន៍​បញ្ជូន​អ្នករបួស​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន