Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នគរបាល​ស្រុក​គិរីវង់ កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ជាច្រើន ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់

​ខេត្តតាកែវ​៖ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ នគរបាល​ខេត្តតាកែវ បាន​បន្ត​ចុះបង្ក្រាប​បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់ ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់​ចំនួន ០៥​ទីតាំង នៅ​ចំណុច​ខាងលើ​ទឹក​ទូងៗ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​តា​អូរ ស្រុក​គិរីវង់​។​

​ក្នុង​ប្រតិបត្តិការ​នោះ នគរបាល​ខេត្តតាកែវ បាន​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​ចំនួន ៥​ទីតាំង ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ ៣១៨៩​ម៉ែត្រការ៉េ និង​អាង​ស្តុ​ប​ទឹក​ចំនួន​០៤​អាង​ផងដែរ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ខាងលើ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន