Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ផ្ទុះ​មីនតោន​! រងរបួស​មនុស្ស ២​នាក់ ខណៈ​បើកបរ​ម៉ាស៊ីន​ច្រូតស្រូវ នៅ​ស្រុក​បាណន់​

​ខេត្តបាត់ដំបង​៖ កាលពី​វេលា​ម៉ោង​ជា ១១​ថ្ងៃត្រង់ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ មាន​ករណី​ផ្ទុះ​មីនតោន បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ចំនួន ២​នាក់ ខណៈដែល​ជនរងគ្រោះ​កំពុង​បើកបរ​ម៉ាស៊ីន​ច្រូតស្រូវ នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ ភ្លាមៗ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សាកសួរ​អា​ជ្ញា​ធរ​មូលដ្ឋាន ឬ​អ្នក​ដែល​ដឹង​ច្បាស់​អំពី​ព័ត៌មាន មុនពេល​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​រុករាន​ដី​ដែល​មិនទាន់បាន​ធ្វើការ​បោសសម្អាត​មីន និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​គ្រាប់​ទាំងនោះ​ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន