Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុង​ហាណូយ ប្រទេស​វៀតណាម ប្រកាស​តេស្ត​កូ​វីដ​១៩ ទ្រង់ទ្រាយ​ធំ​មនុស្ស ៣.៣​លាន​នាក់

​វៀតណាម​៖ ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​នឹង​ប្រមូល​មនុស្ស​ប្រមាណ​៣.៣​លាន​នាក់​តេស្ត​សំណាករ​កកូ​វីដ​១៩ ក្នុង​កិច្ចប្រឹងប្រែង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគម ឲ្យ​បាន​មុន​ថ្ងៃទី​២៥ សីហា ខណៈ​រដ្ឋាភិបាលកណ្តាល​បាន​ណែនាំ​ឲ្យ​ធ្វើ​រឿងនេះ​។​

​ទីក្រុង​ហាណូយ​គ្រោង​នឹង​តេស្ត​ឲ្យ​បាន​១.៣​លាន​សំណាក់ ទាំង​តេស្ត​រហ័ស និង ម៉ា​ស៊ី PCR នៅត្រឹម​ថ្ងៃទី​១៧ សីហា ពោលគឺ​គ្រប់​ប្រជាជន​ទាំងអស់​ក្នុង​តំបន់​ហានិភ័យ​ខ្ពស់ ដូចជា​ផ្សារ និង​រោងចក្រ​ជាដើម​។​

​ទីក្រុង​ហាណូយ ដែលមាន​ប្រជាជន​សរុប​៨.៤​លាន​នាក់ អាច​តេស្ត​ប្រមាណ​ជាង​២០​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ​។ ទីក្រុង​នេះ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រមាណ​ពី​៦០​ទៅ​៨០​ករណី ប្រចាំថ្ងៃ ឬ ជាង​១០០​ករណី ខណៈដែល​មនុស្ស​រាប់ពាន់​នាក់​ឆ្លង​ទូទាំងប្រទេស ប្រចាំថ្ងៃ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន