Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ជិត ១៥០​នាក់ ត្រូវបាន​ឃាត់​ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ និង​ត្រូវ​ពិនិត្យ​សុខភាព

​ខេត្តបន្ទាយមានជ័យ​៖ បន្ទាប់ពី​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ព្រំដែន តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល និង​បទបញ្ជា ថ្នាក់ដឹកនាំ​កងទ័ព គ្រប់លំដាប់​ថ្នាក់ បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈ​ពេល ១៤ ថ្ងៃ សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ មេរោគ​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី ប្រភេទ​ដែល​តា (Delta) គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២ នេះ កម្លាំង​អ​ន្តា​រគម​ន៍​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ឃាត់​ពលករ អោយនៅ​សម្រាក​បណ្តោះអាសន្ន​ម្ខាង​នៃ​ព្រំដែន​ក្នុង​ទឹកដី​ថៃ សរុប​ចំនួន​១៤៧​នាក់​។ ពលករ​ទាំងអស់នោះ និង​បញ្ជូនទៅ​ត្រួតពិនិត្យ​សុខភាព នៅ​ច្រក​អូរ​បី​ជាន់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល បន្ទាប់​ពីថ្ងៃ​បញ្ចប់​នៃ​ការបិទ​ខ្ទប់​ព្រំដែន​នៅ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥១ បាន អំពាវនាវ​ដល់​ពលក​រ​ខ្មែរ សូមកុំ​ចាញ់បោក​មេខ្យល់ និង​ការ​ញួ​សញុ​ង នាំ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ដែល​អាចឱ្យ​យ​ខាតបង់​ថវិកា និង​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ ក៏បាន​ដាក់បទបញ្ជា​ដល់​កងកម្លាំង​ជួរមុខ​របស់​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​រឹតបណ្តឹង​គ្រប់​ណ្តា​គោលដៅ​ទទួលខុសត្រូវ ដើម្បី​ទប់ស្កាត់​អោយ​ខាន​តែ​បាន​ចំពោះ​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ខុសពី​ច្រកព្រំដែន​ដែល​បានកំណត់​អនុញាតិ​ឱ្យចូល ដែលជា​ការកំណត់​រប​ស់រាជ​រដ្ឋាភិបាល ដើម្បី​អាច​គ្រប់គ្រង និង​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​-១៩​ទៅក្នុង​សហគមន៍​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...