Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រន្ទះបាញ់​! សម្លាប់​បុរស​ម្នាក់ ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ស្វាយ​លើ

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​មនុស្ស​ស្លាប់​ម្នាក់ នៅ​ចំណុច​ត្រពាំង​ដំបូក​ខ្ពស់ ស្ថិត​ក្នុងភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ​ជនរងគ្រោះ ឈ្មោះ ពង្ស ស៊ី​វុទ្ធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ កាលពី​វេលា​ម៉ោង​១១:០០​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ ជនរងគ្រោះ បាន​ទៅ​ចំការ​នៅ​ខាងក្រោយ​ផ្ទះ ច​ម្ងា​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្ទះ ចំណែក​ប្រពន្ធ​ធ្វើការ​នៅឯ​ផ្ទះ​។ លុះដល់​ម៉ោង​១៥​និង​៣០​នាទី ក៏មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ លុះ​មិនឃើញ​ប្តី​ត្រឡប់មកវិញ ប្រពន្ធ​ក៏បាន​អោយ​កូនស្រី​ទៅ​មើល​ប្ដី​នៅឯ​ចំការ ទប់​ដឹងថា ប្តី​របស់ខ្លួន បាន​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយ​ការពិនិត្យ​របស់​សមត្ថ​កិច្ច​ជំនាញ ពុំ​ពិនិត្យឃើញ​មាន​ស្លាកស្នាម​អ្វី​គួ​ឲ្យ​កត់សម្គាល់ថា ពាក់ព័ន្ធ​និង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន​។ សមត្ថកិច្ច បានប្រគល់​សព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...