Connect with us

Hi, what are you looking for?

កម្សាន្ត

សត្វស្លាប ​៣៣​ប្រភេទ រកឃើញ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​រៃ​

​ក្នុង​ខែកក្កដា ឆ្នាំ​២០២១​នេះ សហគមន៍​តំបន់ការពារធម្មជាតិ អូរ​រៃ បាន​បន្តសកម្មភាព​ល្បាត​របស់ខ្លួន ដោយ​ការ​ល្បាត​ចំនួន​០៣​លើក​ក្នុង​មួយខែ និង​មួយ​លើក​ស្មើ​ហ្នឹង​០២​យប់​០៣​ថ្ងៃ​។

​តាមរយៈ​ការ​ល្បាត គណៈកម្មការ​ល្បាត​បាន ធ្វើការ​កត់ត្រា​ទិន្ន័យ​សត្វ​ស្លាប ការ​អ​ង្គេ​ត​ត្រពាំង និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នានា ដូចជា​ការដាក់​អន្ទាក់ បំពុល និង​នេ​សា​សាទ​ខុសច្បាប់​ជាដើម​។​

​ជា​លទ្ធផល​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​រៃ បាន​កត់ត្រា​ទិន្ន័យ​សត្វ​បាន​ចំនួន​៣៣​ប្រភេទ ត្រួតពិនិត្យ​សំបុក​ត្រយង​យក្ស​ចំនួន​០២​សំបុក​និង​ដកហូត​សារ​ឌូ​(​ស្បៃ​នេសាទ​ខុសច្បាប់​)​បាន​ចំនួន​០២ និង​បាន​ត្រូតពិនិត្យ​ត្រពាំង​បាន​ចំនួន​០៨​ដែល​ស្ថិតនៅក្នុង​ដី​សហគមន៍​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន