Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ក្រាប សាច់ជ្រូក និង​គ្រឿងក្នុង​ខូចគុណភាព ១,៥​តោន ដែល​ឈ្មួញ​នាំចូល​ពី​ថៃ តាម​ច្រក​ស្រុក​ម៉ាឡៃ​

​ខេត្តបន្ទាយមានជ័យ​៖ សាច់ជ្រូក និង​គ្រឿងក្នុង​ជ្រូក ប្រមាណ​ជា ១៥០០​គីឡូក្រាម ត្រូវបាន​មន្ត្រី​ជំនាញ​ស្រុក​ម៉ាឡៃ ចុះបង្ក្រាប​បាន​កាលពី​ចុង​សប្តាហ៍​នេះ នៅ​ជិត​បន្ទាត់​ព្រំដែន ក្នុងភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ដោយ​សង្ស័យ​ខូចគុណភាព និង​មាន​លាយ​សារ​ធាតុគីមី​។​

​ក្នុង​ប្រតិបត្តិការ​នោះ មន្ត្រី​ជំនាញ បាន​ស្ទាក់​រថយន្ត​១​គ្រឿង រកឃើញ​មាន​សាច់ និង​គ្រឿងក្នុង​ជ្រូក​ចម្រុះ​ចំនួន ៣០​កេស​ស្នោ ក្នុង​១​កេស ទម្ងន់ ៥០​គីឡូក្រាម និង​សរុប​ចំនួន ១៥០០​គីឡូក្រាម​។​

​ពាក់ព័ន្ធ​ករណីនេះ លោក ហ៊ុយ ទូច ប្រធាន​កា​រិ​យា​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត បានឱ្យដឹងថា ករណីនេះ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ២​នាក់ ម្នាក់ ជា​អ្នកបើកបរ​រថយន្ត និង​ម្នាក់​ជា​អ្នករួមដំណើរ​។

តាម​ការសាកសួរ​អ្នកបើកបរ​រថយន្ត​ដឹក​សាច់ និង​គ្រឿងក្នុង​ខាងលើ បាន​និយាយថា ខ្លួន​មិន​ស្គាល់​ម្ចាស់​ទេ ហើយ​សាច់​ទាំងនេះ​គ្មាន​លិខិតអនុញ្ញាត ពី​ក្រសួងកសិកម្ម្ម​ថែមទៀត​។ ចំពោះ​ការ​វេច​ខ្ចប់​នេះ​ក៏​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ឬ​បទដ្ឋាន​បច្ចេកទេស​។ ទោះ​យ៉ាងនេះ​ក៏ដោយ សាច់​ទាំងនេះ និង​មនុ​ស្សទាំង ២​នាក់ កំពុង​នាំយកទៅ​សាកសួរ​បន្ត​នៅ​ការិយាល័យ​។​

​ចំពោះ​សាច់ និង​គ្រឿងក្នុង​ជ្រូក​ទាំងនេះ បាន​សុំ​គោលការណ៍​ដុត​កម្ទេចចោល​រួចហើយ និង​យក​សំណាក​វិភាគ​សាច់​ទាំងនេះ ទៅធ្វើ​តេស្ត​រក​មេរោគ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន