Connect with us

Hi, what are you looking for?

អន្តរជាតិ

ហៃទី៖ ទុក្ខស្ទួនគ្នា បន្ទាប់ពីការរញ្ជួយដីស្លាប់និងរបួសជាង​៧០០០នាក់ ពេលនេះប្រឈមការវាយប្រហារដោយព្យុះ​ Grace

ចំនួនអ្នកស្លាប់​នៅក្នុងការរញ្ជួយដីនៅហៃទី នាថ្ងៃទី​១៤ខែសីហា បានកើនឡើងដល់ទៅ ១២៩៧នាក់ និងរបួសកើនឡើងជាង ៥៨០០នាក់ ។ ក្នុងពេលជាមួយគ្នានេះដែរ​ ព្យុះត្រូពិក  Grace ​ត្រូវបានព្យាករណ៍ថា នឹងវាយប្រហារចូលដីគោកក្នុងប្រទេសហៃទី ចាប់ពីថ្ងៃទី ១៦-១៧ខែសីហានេះ។ ក្នុងពេលនេះហៃទី «ទុក្ខជាន់ទុក្ខ» ខណៈពលរដ្ឋរាប់សិបពាន់នាក់គ្មានផ្ទះសម្បែងរស់នៅហើយត្រូវទប់ទល់នឹងខ្យល់ព្យុះទៀត៕

ការរញ្ជួយដីមានកម្រិត ៧,២រិចទ័រ នៅថ្ងៃទី​១៤ខែសីហាធ្វើឲ្យគគ្រើក ហៃទី មានចម្ងាយពីរដ្ឋធានី​ Port au Prince ប្រមាណ​១២៥គីឡូម៉ែត្រ ។ នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានប្រកាសថា ការរញ្ជួយដីនោះបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជិវិតជាច្រើន។ លោកបានប្រកាសអាសន្ន រយៈពេល មួយខែដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ។

តាមរបាយការណ៍ជាបឋម អគារ ៧០០ខ្នងបាក់ស្រុត ​រួមទាំងមន្ទីរពេទ្យនិងសាលារៀន​។  ក្រៅពីនេះមានផ្ទះដល់ទៅ ៣៧៧៨ខ្នង រងការបំផ្លាញ់ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នាក់ជាច្រើនរងការបំផ្លាញ។  ជាមួយគ្នានេះដែរ ការរញ្ជួយដី ធ្វើឲ្យការឆ្លងកូវីដ​១៩ នៅក្នុងប្រទេសហៃទី កាន់តែអាក្រក់ថែមទៀត​។

ប្រទេសជាច្រើន បានប្រកាសជួយដល់ប្រទេសហៃទី ដែលកំពុងប្រឈមវិបត្តិយ៉ាងធ្ងន់ ។ ប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថា «ខ្ញុំបានជារន្ធត់ចិត្តឃើញទិដ្ឋភាពនៃការរញ្ជួយដីនៅហៃទី ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ​ ដែលបានបាត់បង់សមាជិកនិងទ្រព្យសម្បត្តិ»៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន