Connect with us

Hi, what are you looking for?

អន្តរជាតិ

ពលរដ្ឋអាហ្វហ្គានិស្ថាននាំគ្នាសម្រុកចេញពីប្រទេសក្រោយតាលីបង់គ្រប់គ្រងប្រទេសនេះ

ស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងសភាពចលាចល ក្រោយក្រុមតាលីបង់គ្រប់គ្រង់ទាំងស្រុងទឹកដីនេះ ហើយពលរដ្ឋបាននាំគ្នាសម្រុកចេញពីប្រទេសឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន​ ។ នៅអាកាសយានដ្ឋាន និងនៅតាមព្រំដែន មានពលរដ្ឋអាហ្វហ្គានីស្ថានរាប់សិបពាន់នាក់ ព្យាយាមចាកចេញពីប្រទេស។

ក្តីព្រួយបារម្ភ ភ័យខ្លាច និងរត់ចេញពីប្រទេសគឺ ជាគោលដៅ របស់ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើន ក្នុងពេលនេះ ដោយខ្លាចក្រុមតាលីបង់ គ្រប់គ្រងជាមួយនឹងគោលនយោបាយតឹងតែងបំផុត ពិសេសស្ត្រី​។ ទាំងនោះហើយបានជាពលរដ្ឋជាច្រើនព្យាយាមចាកចេញពីប្រទេសនេះ។

នៅតាមតំបន់ព្រំដែន ជាប់ប្រទេសជិតខាង ដូចជា  អ៊ុយបេគីស្ថាន តួកគី ប៉ាគីស្ថាន ជាច្រើនថ្ងៃកន្លងមក មានមនុស្សជាច្រើនឆ្លងព្រំដែនសុំភៀសខ្លួននៅក្នុងប្រទេសជិតខាង ។ ពលរដ្ឋអាហ្វហ្គានីស្ថានមួយរូបបានឲ្យដឹងថា «​ខ្ញុំមានលិខិតឆ្លងដែន​ Uzbekistan ខ្ញុំប្រញាប់ទៅកាន់ទីនោះដើម្បីជួបជុំគ្រួសារ​។ មានតែព្រះជាម្ចាស់ទេសទើបដឹងថាអ្វីនឹងកើតឡើងបន្តទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​។

ដោយបារម្ភខ្លាចពីស្ថានភាពអសន្តិសុខ នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ប្រទេសជាច្រើនបានខិតខំជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសនេះ ។ កាលពីថ្ងៃទី​១៥ខែសីហា អាមេរិកនិងជិត ៧០ប្រទេសផ្សេងទៀតបានចេញសេចក្តីប្រកាសរួម អំពាវនាវឲ្យជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន