Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម កំណត់​តម្លៃ​ប្រេងសាំង លក់រាយ​ត្រឹម ៤ ០០០​រៀល ក្នុង​មួយ​លីត្រ​

ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានកំណត់​តម្លៃ​សម្រាប់​ការលក់​រាយ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ៍ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ដោយ​តម្លៃ​ប្រេងសាំង​បាន​ធ្លាក់​ថ្លៃ ៥០​រៀល ធៀប​នឹង​តម្លៃ​ប្រេង​កាលពី​ដើមខែ​នេះ​។ សម្រាប់​ប្រេងសាំង​ធម្មតា តម្លៃ ៤ ០០០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូត តម្លៃ ៣ ៥៥០​រៀល​ក្នុង​មួយ​លីត្រ​។​

​សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ នឹងត្រូវ​លក់ ៤ ១៦០​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត លក់ ៣ ៧១០​រៀល ក្នុង​មួយ​លីត្រ​។​

​ការកំណត់​បែបនេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន