Connect with us

Hi, what are you looking for?

អន្តរជាតិ

មនុស្ស​ស្លាប់​កើន​ជាង ១ ៤០០​នាក់​ហើយ ក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​ប្រទេស​ហៃ​ទី

​ហៃ​ទី​៖ ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​រញ្ជួយ​ដី​នៅ​ភាគ​ខាងលិច​ប្រទេស​ហៃ​ទី ដែលជា​ប្រទេស​កោះ​នោះ បាន​កើន​ឡើងដល់​១៤១៨​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ សីហា ២០២១​នេះ​។​

​ប្រទេស​ហៃ​ទី​បានឱ្យដឹង​នៅ​ថ្ងៃទី​១៥​ខែសីហា ២០២១​ថា នៅ​តំបន់​ភាគ​ខាងលិច​ហៃ​ទី​បានកើត​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.២​រិច​ទ័​រ បាន​បណ្តាលឱ្យ​មនុស្ស ដំបូង ឡើយ​ចំនួន​១២៧៩​នាក់​ស្លាប់បាត់​បង់ជីវិត ក្រោយមក​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។​

​ក្រៅពីនេះ បណ្តាលឱ្យ​មនុស្ស​៦៩០០​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ដែល​បានកើត​ឡើង តាំងពី​ថ្ងៃទី​១៤ សីហា​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន