Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាសូរ​ណាស់​! ក្មេងប្រុស​ស្រី ២​នាក់ ឆេះ​ស្លាប់​ក្នុង​ឈ្លើង​យ៉ាង​អ​ណោ​ច​អធម៌ នៅ​ខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង​៖ ក្មេងប្រុស​ស្រី​ចំនួន ២​នាក់ បាន​ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​អ​ណោ​ច​អធម៌ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ ដោយ​ទុស្សេ​ខ្សែភ្លើង ខណៈ​គ្មាន​អ្នក​នៅផ្ទះ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ នៅ​ភូមិ​ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​អាជ្ញាធរ​ស្រុក​សាមគ្គី​មានជ័យ បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ទាំង​២​នាក់ ឈ្មោះ នឿន ចិ​ត្រា ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ឈ្មោះ នឿន ចន្ថា ភេទ​ស្រី អាយុ​៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​។ មុនពេល​កើតហេតុ ឪពុកម្តាយ​ក្មេង​ទាំងពីរ​នាក់​បាន​ទៅ​ធ្វើការ​រោងចក្រ ទុក​ឱ្យនៅ​ជាមួយ​យាយ និង​តា​។
​លុះដល់​ម៉ោង​ប្រមាណ​ជាង ៩ យាយ និង​តា​ទៅ​ផ្សារ និង​បាន​ទុក​ក្មេងរងគ្រោះ​ទាំង ២​នាក់​នៅក្នុង​ផ្ទះ ដោយបាន​ខ្ទាស់​សោ​ជាប់ ខណៈនោះ​ក៏​ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ក្មេង​ទាំង​២​នាក់ ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​នៅក្នុង​ផ្ទះ​តែម្តង​។​

​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ បាន​ជួយ​អន្តរាគ​ម៍​ពន្លត់​អគ្គិភ័យ​ដែរ តែ​ជា​អកុសល មិនអាច​ជួយ​ទាន់ តែ​មិនបាន​បង្ក​ឲ្យ​រាលដាល​ឆេះ​ផ្ទះ​អ្នកស្រុក​ឡើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន