Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលខេត្ត​សៀមរាប បើក​ដំណើរការ​ច្រក​ទាំង​៣​ឡើងវិញ​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃ​១៦ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចុះ​ត្រួតពិនិត្យ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ច្រក​ត្រួតពិនិត្យ​សុខភាព​បឋម និង​ស្រង់​ទិន្ន័យ ទាំង​៣​ច្រក ដោយ​នឹង​គ្រប់គ្រង សាកសួរ​ព័ត៌មាន និង​បញ្ហា​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ ចូលមក​កាន់​ខេត្តសៀមរាប តាម​ច្រក​ស្រុក​ជីក្រែង ស្រុក​ក្រឡាញ់ និង​ស្រុក​ស្រីស្នំ​។

​ឯកឧត្តម អភិបាលខេត្ត​បាន​ថ្លែងថា​រាល់​ការដឹក​ទំនិញ និង​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​ធម្មតា ដោយ​មិនមាន​ការហាមឃាត់​នោះឡើយ ដោយ​គ្រាន់តែ​មានការ​ត្រួតពិនិត្យ​សុខភាព​បឋម ស្កេ​ន​QR Code http://srprovince.com/login ដើម្បី​ចំណេញ​ពេលវេលា និង​សុវត្ថិភាព (​អាចបំពេញ​មុន​ចេញដំណើរ​បាន​) ដោយ​មិនមាន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក លើកលែងតែ​ករណី​សង្ស័យ​។

​ជាមួយគ្នានេះ ឯកឧត្តម សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្លួន បើ​យើង​រួមគ្នា​អនុវត្ត​វិធាន​សុខាភិបាល អោយបាន​គ្រប់ៗ​គ្នា យើង​នឹង​ការពារ​បាន និង​អាច​កាត់បន្ថយ​នៃ​ការចម្លង​ក៏​កាន់​តែមាន​ប្រសិទ្ធភាព កុំ​ឲ្យ​ជំងឺ​នេះ​ប៉ះ​ដល់​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង​។

​ទន្ទឹមនឹងនេះ សូម​បងប្អូន​បន្ត​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល​ដែល​បាន​ដាក់ចេញ​យុទ្ធនាការ​ជាតិ ក្រោម​ប្រធានបទ «​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩» ដោយ​ផ្តើមចេញពី​បុគ្គល​ផ្ទាល់ខ្លួន​ម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និង​សង្គម​ទាំងមូល ដោយ​អនុវត្ត​វិធានការ​ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​៣​ការពារ និង​៣​កុំ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន