Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បូម​ខ្យល់​កង់​គោយន្ត​លើស​ចំណុះ ផ្ទុះ​ស្លាប់​បុរស​ម្នាក់​ភ្លាមៗ​នឹង​កន្លែង​!

​ខេត្តបន្ទាយមានជ័យ​៖ យ៉ាងហោចណាស់​យុវជន​ម្នាក់ ជា​កម្មករ​ស្តង់​លក់ និង​ទិញ​ដំឡូង​មី បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​កំពុង​បូម​ខ្យ​ល់​កង់​គោយន្ត​កន្ត្រៃ​លើស​ចំណុះ បណ្តាល​ឲ្យ​ផ្ទុះ កាលពី​រសៀល ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តង់​ទិញ និង​លក់​ដំឡូង​មី ក្នុងភូមិ​អំពិល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ដាំ សា​វិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ជន្លាស​ដៃ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក បាន​ទៅធ្វើ​កម្មករ​ស៊ីឈ្នួល​កិន និង​ហាល​ស្តង់​ដំឡូង​មី​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​រាស់​ដំឡូង​មី​ដែល​កិន​ហើយ ដើម្បី​វៀច​ហាល ស្រាប់តែ​កង់​គោយន្ត​ខាងឆ្វេង​ធូ ហើយ​ជនរងគ្រោះ បាន​បើក​ទៅ​បូម​ខ្យ​ល់ក​ង់​នៅ​កន្លែង​ស្តង់ ដោយ​បូម​ខ្ស​ល់​លើ​ទម្ងន់​ខ្ស​ល់ បណ្តាល​ឲ្យ​ផ្ទុះ​កង់ ខ្ទា​ត់​ថាស​កង់ ប៉ើង​បុក​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពេល​កើតហេតុ អាជ្ញាធរ​ជំនាញ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន