Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រទេស​ថៃ បន្ត​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ជាង ២​ម៉ឺន​ករណី និង​ស្លាប់ ២៣៩​នាក់​ទៀត គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​២​ម៉ឺន​១២៨​ករណី និង​ស្លាប់​២៣៩​នាក់​បន្ថែមទៀត នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​១​ម៉ឺន​៩​ពាន់​៨៥៦​ករណី​ជា​ប្រជាជន​ទូទៅ និង ២៧២​ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។

​ដោយឡែក​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះដែរ ក៏មាន​អ្នកជំងឺ​២​ម៉ឺន​៧៩១​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​អោយចេញ​ពី​មន្ទីរពេទ្យ​។ ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៩១​ម៉ឺន​៩​ពាន់​៥៧៩​ករណី ក្នុងនោះ​មាន​អ្នកជំងឺ​៧០​ម៉ឺន​៣​ពាន់​១១​នាក់​បានជា​សះស្បើយ​ឡើងវិញ​។

​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៩៤​ម៉ឺន​៨​ពាន់​៤៤២​ករណី និង​អ្នកជំងឺ​៧៣​ម៉ឺន​៤៣៧​នាក់​បានជា​សះស្បើយ​ឡើងវិញ​។ ចំណែក​ចំនួន​អ្នកស្លាប់​ក្នុង​រលក​ទី​៣ មាន​ចំនួន​៧​ពាន់​៨៧៩​នាក់ ធ្វើអោយ​អ្នកស្លាប់​សរុប​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក កើនឡើង​ដល់​៧​ពាន់​៩៧៣​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...