Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​ធនធានទឹក សូម​ឲ្យ​ប្រុងប្រយ័ត្ន​កាំរស្មី UV ដែល​ឡើងដល់​កម្រិត​១០!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ល្ងាច​ថ្ងៃទី​១៧ សីហា ម្សិលមិញ បាន​ជូនដំណឹង ដោយ​បញ្ជាក់ថា តាម​ការស្រាវជ្រាវ​រប​ស់​អង្គការ​ឧតុនិយម​ពិភពលោក WMO បាន​បង្ហាញថា នៅ​តំបន់​ឥណ្ឌូចិន ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ នឹង​ទទួលរង​នូវ​ឥទ្ធិពល​កាំរស្មីព្រះអាទិត្យ UV ដែលមាន​ស​ន្ទ​ស្សន៍​កើន​ឡើងដល់​កម្រិត ១០ ដែលជា​កម្រិត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅ​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង ២​រសៀល​។​

​បើតាម​ក្រសួង​ថា ការកើនឡើង នៃ​ស​ន្ទ​ស្សន៍​កាំរស្មីព្រះអាទិត្យ UV នេះ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​រុក្ខជាតិ ដូច្នេះ​សូម​សាធារណជន​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ខាងលើនេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន