Connect with us

Hi, what are you looking for?

អន្តរជាតិ

មនុស្ស​ស្លាប់ ៣១២​នាក់​ទៀត នៅ​ប្រទេស​ថៃ ដោយសារ​កូ​វីដ​១៩ ខណៈ​ករណី​ឆ្លង​ថ្មី​ជាង ២​ម៉ឺន​នាក់ ក្នុង​មួយ​១​ថ្ងៃ​ប៉ុណ្ណោះ​!

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ​បានចេញ​ផ្សាយ នា​ព្រឹក​ថ្ងៃទី​១៨ សីហា ២០២១​ថា ប្រទេស​នេះ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​២០៥១៥​នាក់​ទៀត និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ ៣១២​នាក់​ទៀត ក្នុង​រយៈពេល​ប្រមាណ​២៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្នុងចំណោម​នេះ ក៏​នៅតែមាន​ឆ្លង​ក្នុង​ពន្ធនាគារ ចំនួន​២៤៨​ករណី​ទៀតផង​ដែរ​។​

​ថៃ​មាន​មនុស្ស​ឆ្លង​កូ​វីដ​១៩ សរុប​កើន​ដល់ ៩៦៨,៩៥៧​នាក់​ហើយ ជាសះស្បើយ​ចំនួន ៧៥៣,១៩១​នាក់ ស្លាប់​មនុស្ស​កើន​ដល់​ចំនួន ៨២៨៥​នាក់​ហើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន