Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អគារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បំភ្លឺ​ដោយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​

​ភ្នំពេញ​៖ អគារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) រាជធានី​ភ្នំពេញ បាន​បំពាក់​សម្ភារ​សូ​ឡា​បំភ្លឺ​អគារ​ដោយ​ប្រើ​ថា​ម​ពន្លឺព្រះអាទិត្យ (Solar Campus Photovoltaic System) ដើម្បី​បំភ្លឺ​ទីតាំង​សំខាន់ៗ​ក្នុង​អគារ បរិវេណ​ជុំវិញ និង​ទីលានកីឡា​។

​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា​បំភ្លឺ​អគារ​ប្រើ​ពន្លឺព្រះអាទិត្យ​ខាងលើនេះ គេ​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ពី​បណ្តាញ​អគ្គិសនី​ធម្មតា​បាន​ពី​១៥-៣០% កាត់បន្ថយ​ការចំណាយ​ថ្លៃ​អគ្គិសនី ជួយ​គាំពារ​បរិស្ថាន និង​ជួយ​បង្កើន​សោភ័ណភាព​នៃ​អគារ​ផងដែរ​។

​សូមបញ្ជាក់ថា ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ឧបត្ថម​សម្ភារ​សូ​ឡា​បំភ្លឺ​អគារ​ប្រើ​ពន្លឺព្រះអាទិត្យ​ចំនួន​១០​គ្រឿង ជូន សស​យក រាជធានី​ភ្នំពេញ ហើយ​សម្ភារៈ​ទាំងនេះ បាន​តម្លើង​រួចរាល់ និង​បាន​ដំណើរការ​ប្រើប្រាស់​ចាប់ពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​។ សម្ភារៈ​សូ​ឡា​គឺជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ ក្រសួងបរិស្ថាន​និង​អេកូឡូស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​គំនិត​ផ្តួចផ្តើម​កសាង​តំបន់​គំរូ​បញ្ចេញ​កាបូន​តិច​នៅ​កម្ពុជា​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បានផ្តល់​ជូ​នស​សយ​ក នូវ​ឧបករណ៍​ចម្រោះ​ទឹក​ហូប​ថ្មី​ប្រកបដោយ​គុណភាព​ចំនួន​១​គ្រឿង ដើម្បី​បំពេញតម្រូវការ​ទឹក​ហូប​ប្រកបដោយ​គុណភាព​នៅក្នុង​អគារ ចូលរួមចំណែក​លើកកម្ពស់​សុខភាព​របស់​អ្នកប្រើប្រាស់ កាត់បន្ថយ​ការប្រើប្រាស់​ទឹកដប និង​សំណល់​ដប​ប្លា​ស្ទីក​ដែល​បង្កបញ្ហា​បរិស្ថាន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន