Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ស្នើឲ្យ​កូរ៉េ បន្ត​ជម្រុញ​បច្ចេកទេស​លើ​វិស័យ​កសិកម្ម ដែល​បន្ស៊ី​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន គាំទ្រ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ ក្នុងនាម​ជា​បេក្ខភាព​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៨ នៃ​ភាគី​ជា​សមាជិក​អនុ​ស​ញ្ញ​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​២០២៣​ខាងមុខនេះ​។ ​នេះ​ជា​ប្រសាសន៍​លើកឡើង របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុងឱកាស​ដែល​ឯកឧត្តម អនុញ្ញាតិ​អោយ ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ នា​ទីស្តីការក្រសួង ។

​ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​កម្ពុជា ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​យុទ្ធនាការ កិច្ច​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​ឯកឧត្តម ក៏បាន​ស្នើសុំ​នូវ​កិច្ច​គាំទ្រ​ពី​កម្ពុជា ដើម្បី​កូរ៉េ​អាច​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ cop-28 ស្រប​ពេលដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​កូរ៉េ មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ការផ្តល់​នូវ​ថវិកា​ចំពោះ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​មូលនិធិ​អាកាសធាតុ​បៃតង​(GCF)​។

​ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ក៏បាន​បង្ហាញ​នូវ​ការពង្រីក​វិសាលភាព​បន្ថែម​ទៅលើ​គម្រោង ODA ( Official Development Assistant)​ដែល​បាន​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លើ​វិស័យ​ផ្សេងៗ។ ​ជាមួយ​កម្ពុជា និង​បានស្នើ​សុំអោយ​កម្ពុជា គាំទ្រ​ផងដែរ​ដល់​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ​ដែលមាន​បំណង​មក​ដាំ​ឬ​ស្សី ក្នុងពេល​ឆាប់ៗ​នេះ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​បរិស្ថាន​បាន​សម្តែង​នូវ​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​ការស្នើសុំ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំង​២ ក្នុង​វិស័យ​បរិស្ថាន និង​កសិកម្ម ក៏ដូចជា​ទីផ្សារការងា​រ​សម្រាប់​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំអោយ​កូរ៉េ​បន្ត​ជម្រុញ​បច្ចេកទេស​លើ​វិស័យ​កសិកម្ម​ដែល​បន្ស៊ី​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដូច​ពូជស្រូវ និង ពូជ​ដំណាំ​ជាដើម​៕


Advertisement

Facebook

អ្វីដែល​គេកំពុងអាន