Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​ក្រុមចោរប្លន់ ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​ជា​ជនជាតិ​ចិន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​បម្រុង​ធ្វើ​សកម្មភាព​។​


​ជនសង្ស័យ​ឈ្មោះ WANG HONG TAO ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជន​ជាតិចិន មុខរបរ​អ្នក​នាំ​ភ្ញៀវ​ចូល​កាស៊ីណូ ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា មុនពេល​កើតហេតុ កម្លាំង​ល្បាត​បាន​ប្រទះឃើញ​រថយន្ត​១​គ្រឿង ម៉ាក​Takoma បើក​ចេញ​តាម​បណ្តោយ​ផ្លូវ​អូរ​២ ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​យក​ស្បោង​ប្លា​ស្ទិ​ក​ពណ៌​ខ្មៅ រុំ​ស្លាក​លេខ ដែល​សមត្ថកិច្ច សន្និដ្ឋានថា អាចជា​ក្រុម​មុខសញ្ញា​ប្លន់ ឬ​ចាប់ជំរិត​។​

​សមត្ថកិច្ច ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ចំណែក​បក្ខពួក​២​នាក់​ទៀត បាន​រត់គេច​ចូលក្នុង​ព្រៃ​បាត់​។ ចំណែក​វត្ថុតាង​ដកហូត រួមមាន​៖ អាវុធខ្លី ០១​ដើម ម៉ាក ZORAKI ពណ៌​ខ្មៅ លេខ 000232 មាន​បង់ ០១ និង​គ្រាប់ ០៥​គ្រាប់ និង​រថយន្ត​ម៉ាក TAKOMA ពណ៌​ទឹក​ប៉ិច​ផ្លាកលេខ ភ្នំពេញ 2BD-7915 ចំនួន ០១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើ​ម្ប​ចាត់​តាម​នីតិវិធី​។ ចំណែក​បក្ខពួក ២​នាក់​ទៀត សមត្ថកិច្ច កំពុង​តាម​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស តាមច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន