Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បិទ​ផ្សារ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ក្រោយ​រកឃើញ អាជីវករ ១២៦​នាក់ វិជ្ជមាន​កូ​វីដ​-១៩

​ខេត្ដ​បន្ទាយមានជ័យ​៖ អាជ្ញាធរ​ខេត្ដ​បន្ទាយមានជ័យ បានសម្រេច​បិទ​ផ្សារ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ជា​បណ្តោះអាសន្ន គិត​ចាប់ពី​រសៀល​ថ្ងៃ​ពុធ ទី​១៨ ខែសីហា ឆ្នាំ​២០២១​នេះ​តទៅ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​អ្នក ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អាជីវករ​ចំនួន​១២៦​នាក់ ដែល មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​នៅ ក្នុង​ផ្សារ​នេះ ក្រោយ​បានធ្វើ​តេស្ដ​រហ័ស (Rapid Test) រួចមក ។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ប្រាប់​ឱ្យដឹងថា រដ្ឋបាល​ក្រុង​សិរី សោ ភ័ណ​បានធ្វើ​ការសហការ​ជាមួយ​ក្រុមគ្រូពេទ្យ បាន​យក​សំណាក​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ ទឹកថ្លា​ជាច្រើន​រយ​នាក់ យកទៅ​ធ្វើតេស្ត​រហ័ស រកឃើញ​អាជីវករ​កើត​ជំងឺ​កូ​វីដ​-១៩​មាន​ចំនួន ១២៦​នាក់​។ ការចុះ​ធ្វើតេស្ត​រហ័ស​នេះ​រហូតដល់​ម៉ោង​៦​យប់​នៅ​ថ្ងៃទី​១៨ ខែសីហា​នេះ ហើយ អ្នក​ដែល​កើត​ជំងឺ​កូ​វីដ​-១៩​ទាំងអស់នេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​បាន​យកទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​អស់ហើយ​ផងដែរ​។​

​លោក​បាន​បន្តថា អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ រួមជាមួយ​អ្នកពាក់ព័ន្ធ​ខាងលើ បានធ្វើ ដំណើរ​ចេញ​-​ចូលក្នុង​ផ្សារ​ទឹកថ្លា​នេះ​ជា​រៀងរាល់ថ្ងៃ ។ ដូច្នេះ​ដើម្បី​ចៀសវាង​ការរីក​រាលដាល ជំងឺ កូ​វីដ​-១៩ កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​សង្គម​នោះ រដ្ឋបាលខេត្ត និង​ក្រុង​សិរីសោភ័ណ បាន សម្រេច​គោលការណ៍ និង​ធ្វើ​ការបិទជា​បណ្ដោះអាសន្ន​ការលក់ដូរ​គ្រប់​ប្រភេទ នៅក្នុង​ផ្សារ​ទឹក ថ្លា ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូត​មានការ​ជូនដំណឹង​ឡើងវិញ​។​

​អភិបាលក្រុង​សិរីសោភ័ណ បាន​បញ្ជាក់ថា ផ្សារ​នេះ​នៅពេល​ចាប់ផ្ដើម​ឱ្យ​អាជីវ​ករទាំង អស់​លក់​ឡើងវិញ​នោះ ត្រូវធ្វើ​តេស្ត​រហ័ស​ជា​លើក​ទី​២​បន្តទៀត បើ​អាជីវក​រណា​ធ្វើការ​គេច វេះ​មិន​មក​ពិនិត្យ​លើក​ទី​២​នោះទេ រដ្ឋបាលខេត្ត​មិនឱ្យ​ចូល​លក់​ជាដាច់ខាត​។​

​ជាមួយនេះដែរ​អភិបាលក្រុង​សិរីសោភ័ណ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ដើម្បី​យកឈ្នះ​លើ​ការ រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ជាពិសេស​ការអនុវត្ត​វិធាន​សុខាភិបាល ៣​កុំ ៣​ការ ពារ​ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​បើ​គ្មាន​ការចាំបាច់ សូមកុំ​ធ្វើដំណើរ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង មួយទៀត ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន