Connect with us

Hi, what are you looking for?

អន្តរជាតិ

មនុស្ស​ស្លាប់​កើន ៣០១​នាក់ ដោយសារ​កូ​វីដ​១៩ នៅ​ប្រទេស​ថៃ ខណៈ​ករណី​ថ្មី​មាន​ដល់ ២​ម៉ឺន​៩០២​នាក់​ទៀត​!

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​២​ម៉ឺន​៩០២​ករណី និង​ស្លាប់​៣០១​នាក់​បន្ថែមទៀត នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​២​ម៉ឺន​៧៥៤​ករណី​ជា​ប្រជាជន​ទូទៅ និង ១៤៨​ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ ។ ដោយឡែក​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះដែរ ក៏មាន​អ្នកជំងឺ​២​ម៉ឺន​២​ពាន់​២០៨​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​អោយចេញ​ពី​មន្ទីរពេទ្យ​។​

​ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៩៦​ម៉ឺន​៩៩៦​ករណី ក្នុងនោះ​មាន​អ្នកជំងឺ​៧៤​ម៉ឺន​៧​ពាន់​៩០១​នាក់​បានជា​សះស្បើយ​ឡើងវិញ ។

​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៩៨​ម៉ឺន​៩​ពាន់​៨៥៩​ករណី និង​អ្នកជំងឺ​៧៧​ម៉ឺន​៥​ពាន់​៣២៧​នាក់​បានជា​សះស្បើយ​ឡើងវិញ ។
​ចំណែក​ចំនួន​អ្នកស្លាប់​ក្នុង​រលក​ទី​៣ មាន​ចំនួន​៨​ពាន់​៤៩២​នាក់ ធ្វើអោយ​អ្នកស្លាប់​សរុប​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក កើនឡើង​ដល់​៨​ពាន់​៥៨៦​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន