Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រុងព្រះសីហនុ៖ រថយន្ត និង​ម៉ូតូ ព្រលះ​គ្នា ស្លាប់​ម្នាក់ ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ​!

ខេត្ត​ព្រះសីហនុ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។



សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ភាគី​រថយន្ត ម៉ាក COROLLA ពាក់​ផ្លាកលេខ ព្រះសីហនុ​2B-6797 មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បានធ្វើការ​ផ្លាស់ប្តូរ​ទិស​បត់​ត្រឡប់ក្រោយ ហើយក៏​ត្រូវ​ម៉ូតូ ១​គ្រឿង ម៉ាក​EXITER គ្មាន​ផ្លាកលេខ ទិសដៅ​ស្របគ្នា មកដល់​បុក​ជាមួយនឹង​រថយន្ត បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ដួល របួសធ្ងន់ និង​បាន​ស្លាប់ ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​ជនរងគ្រោះ​ឈ្មោះ​ជា ជិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​នាំមក​សាកសួរ ដើម្បី​ដោះស្រាយ​បន្ត​តាម​និតិ​វិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន