Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​មនុស្ស ៣​នាក់ ដកហូត​គ្រឿងញៀន​៥​កញ្ចប់ នៅ​ក្រុង​បាត់ដំបង​

​ខេត្តបាត់ដំបង​៖ កាលពី​ល្ងាច ថ្ងៃទី​១៨​ខែ សីហា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន ៥​កញ្ចប់ នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ទាំង ៣​នាក់​ណោះ មានឈ្មោះ ស៊ឹម ចាន់​ធី ហៅ​លី ភេទ​ស្រី អាយុ​៤០​ឆ្នាំ​, ឈ្មោះ ពិន រ័ត្ន​ធានី (​ហៅ​ធំ​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ចាន់ សៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។ ចំណែក​វត្ថុតាង​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ៥​កញ្ចប់ ទូរស័ព្ទដៃ​៣​គ្រឿង ម៉ូតូ​១​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​គ្រឿង​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​នគរបាល​ក្រុង​បាត់ដំបង បាន​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន