Connect with us

Hi, what are you looking for?

អន្តរជាតិ

ពេលនេះអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ចង់វិលត្រឡប់មកកាន់ប្រទេសវិញ

ដើម្បីបញ្ចៀសការបង្ហូរឈាម អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន បានសម្រេច​ ចាកចេញពីប្រទេស ដោយមិនមានការតបតជាមួយក្រុមតាលីបង់នោះឡើយ។ កាលពីថ្ងៃទី​១៨ខែសីហា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ​ ដែលកំពុងរស់នៅក្នុងប្រទេសអារ៉ាប់រួម បានលើកឡើងថា លោក​គាំទ្រដល់ការពិភាក្សារវាងក្រុមតាលីបង់ និងអតីតមន្ត្រីរដ្ឋាភិបាល ។ លោក​ Ghani  ក៏បានច្រានចោលការចោទប្រកាន់ថា លោកបានយកប្រាក់ជាច្រើនរត់ចេញទៅក្រៅប្រទេស​។

លោក​ Ghani  បានបញ្ជាក់ថា  ការដែលលោកចាកចេញពីប្រទេសគឺដើម្បីបញ្ចៀការបង្ហូរឈាម ។ នៅក្នុងឃ្លីបវីដេអូ​ដែលបានបង្ហោះលើបណ្តាញសង្គម​ Facebook   លោក​ Ghani  បញ្ជាក់ថា លោកមិនមានបំណងរស់នៅក្រៅប្រទេសនោះឡើយ ។ នៅពេលនេះ លោក កំពុងតែពិភាក្សា ស្តីពីការវិលត្រឡប់មកកាន់ប្រទេសជាតិវិញ។

លោក​ Ghani ​បន្តទៀតថា លោកកំពុងតែខិតខំដើម្បីការពារ ការគ្រប់គ្រងរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ទៅលើប្រទេសជាតិរបស់ខ្លួន ប៉ុន្តែលោកមិនបញ្ជាក់ឲ្យបានលម្អិតនោះឡើយ។

ជាមួយគ្នានេះដែរ អារ៉ាប់រួម បានប្រកាសថា ការទទួលលោក  Ghani  គឺជាសកម្មភាពមនុស្សធម៌ ។ លោk  Ghani  បញ្ជាក់ថា «បច្ចុប្បន្ន ខ្ញុំកំពុងតែរស់នៅក្នុងប្រទេសអារ៉ាប់រួម ដើម្បីបញ្ចៀសការបង្ហូរឈាម​។

ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់នៅថ្ងៃទី ១៨ខែសីហាថា កម្លាំងទាហានអាមេរិកអាចបន្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលវេលាកំណត់ចុងក្រោយ ថ្ងៃទី​៣១ខែសីហា ដើម្បីបន្តការពារនិងជម្លៀសពលរដ្ឋអាមរិក ។  មន្ទីរបញ្ចកោណអាមរិកបានបញ្ជាក់ថា នៅពេលនេះទាហានអាមេរិក មិនទាន់បានជួបពលរដ្ឋអាមេរិក ដែលនៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល នៅឡើយទេ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន