Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​។​

​បើតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល បានចេញ​កាលពី​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ បញ្ជាក់ថា​៖ «​ត្រូវបាន​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ សម្រាប់​រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពជោគជ័យ​»​។​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន