Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងកសិកម្ម​៖ ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា ឆ្នាំនេះ លឿន​ជាង​ឆ្នាំមុន ខណៈ​ខេត្ត​ចំនួន​៤ កំពុង​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត

​ភ្នំពេញ​៖ ដំណាំ​ស្រូវ​ឆ្នាំនេះ​ធ្វើ​លឿន​ជាង​ឆ្នាំមុន​ ​នៅក្នុង​សេចក្តីសន្និដ្ឋាន នៃ​របាយការណ៍​បង្កប​ង្កើ​ន​ផលដំណាំ​រដូវវស្សា​ឆ្នាំ​២០២១​នេះ ក្រសួងកសិកម្ម​បានលើកឡើង​ថា រហូតមកដល់​សប្តាហ៍​ទី​៣ ក្នុង​ខែសីហា​នេះ ស្ថានភាព​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​មាន​សភាព​លឿន​ជាង​ឆ្នាំមុន​ដោយ​សម្រេចបាន ២ ៦៥៨ ៧៥៦​ហ​.​ត ស្មើនឹង ១០១,៩០​ភាគរយ នៃ​ផែន​ការដាំដុះ ដែល​ឆ្នាំមុន​សម្រេច​បានតែ ៩៤,៧៤​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។​

​ដោយឡែក​ការងារ​ប្រមូល​ផល​ស្រូវស្រាល​នៅ​ដើមរដូវ​នេះ​វិញ​សម្រេចបាន​ចំនួន ៣០២ ៣៣៧​ហ​.​ត លើ​ផ្ទៃដី​អនុវត្ត​ស្រូវស្រាល​សរុប ៨៩០ ៦៤៥​ហ​.​ត ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ១ ២៦៧ ៧៩១​តោន លើស​ឆ្នាំមុន ៧៨៩ ១៥១​តោន​។​

​យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម​ក៏បាន​បង្ហាញ​ពី​របាយការណ៍ នៃ​ការខូចខាត​ផងដែរ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ដំណាំ​ស្រូវ​នៅ​ខេត្ត​ចំនួន​៤ មាន​បន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និង​ខេត្តសៀមរាប បាន​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះរាំងស្ងួត សរុប​ចំនួន ៦៧ ៩៤២​ហ​.​ត ស្មើនឹង ២,៥៦​ភាគរយ នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្តបាន​ទូទាំងប្រទេស​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន