Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ជាង ១​ម៉ឺន​ករណី ប្រចាំថ្ងៃ​ដ៏​ខ្លាំង ដែលពុំ​ធ្លាប់មាន​ក្នុងប្រទេស​

​វៀតណាម​៖ វៀតណាម​បានប្រកាសថា កាលពី​ថ្ងៃទី​១៩ សីហា ២០២១ មាន​ករណី​ឆ្លង​កូ​វីដ​១៩ ករណី​ថ្មីៗ​ចំនួន​១០៦៣៩​ករណី ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ច្រើន​ពុំ​ធ្លាប់មាន ក្នុងប្រទេស នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន VNexpress ។​

​ក្នុងចំណោម​ជាង​១​ម៉ឺន​ករណីនេះ ក្រុង​ហូជីមិញ​ឆ្លង​ច្រើនជាងគេ មាន​៤៤២៥​ករណី បន្ទាប់មក គឺ​ក្រុង Binh Duong និង​Dong Nai ។​

​ក្រៅពីនេះ ក៏មាន​ករណី​ស្លាប់​ថ្មី​ចំនួន​៣៨០​នាក់​ទៀត នាំ​ឲ្យ​មនុស្ស​ស្លាប់​ព្រោះ​កូ​វីដ​១៩ នៅ​ប្រទេស​វៀតណាម​កើន​ដល់ ៧១៥០​នាក់ ខណៈដែល​ករណី​ឆ្លង​សរុប​មាន​ជាង​១២​ម៉ឺន​នាក់​ហើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន