Connect with us

Hi, what are you looking for?

កម្សាន្ត

កន្ធាយ​យក្ស​មួយ​ក្បាល​ទម្ងន់ ៣៣.៩​គីឡូក្រាម ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ នៅក្នុង​បឹង និង​ប្រគល់ជូន​ជំនាញ​ជលផល​

​ខេត្ត​កពង់​ចាម​៖ កន្ធាយ​យក្ស​មួយ​ក្បាល ដែលមាន​ទម្ងន់​ជាង ៣៣​គីឡូ ត្រូវបាន​អ្នកភូមិ​ចាប់បាន នៅក្នុង​បឹង ១​កន្លែង ស្ថិតក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នៅ​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ នេះ ហើយ​បាន​យកទៅ​ប្រគល់​មន្ត្រី​ជំនាញ ដើម្បី ធ្វើការ​អភិរក្ស ។

​យោងតាម លោក អ៊ុក ណារិន នាយ​ខណ្ឌ​ជលផល ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា សត្វ​កន្ធាយ​យក្ស ១​ក្បាល នេះ គឺជា​ប្រភេទ​កន្ធាយ ដែល​គេ ហៅ​ឈ្មោះថា កន្ធាយ​ពូជ​អា​ស៉ី (Cartilaginea Asiatic soft-shell turtle) ហេ​ី​យ​វាស​ត្វ​កម្រ និង​ជិត​ផុត​ពូជ​អស់ហើយ ។

​លោក​បញ្ជាក់ទៀតថា កន្ធាយ​អាស៊ី​ញី ១​ក្បាល​នេះ មាន​ទម្ងន់ ៣៣.៩​គីឡូក្រាម ហេ​ី​យ​មិន​ងាយ​មាន​អាយុកាល​បាន​ធំ​ប៉ុណ្ណឹង​ឡើយ ព្រោះ​កន្ធាយ​មួយ​ក្បាល​នេះ រស់នៅក្នុង​ទឹក​បឹង ដែល​គេ​ហៅ​បឹង​ស្នាយ ស្ថិតក្នុង​ភូមិ​តា​ណេង សង្កា​ត​សំបួរមាស ក្រុង​កំពង់ចាម ។​

​លោកនាយ​ខណ្ឌ​ជលផល ខេត្តកំពង់ចាម បានបញ្ជាក់​បន្ថែមថា ក្រោយពី​អ្នកភូមិ​នេសាទ ចាប់បាន​កន្ធាយ​យក្ស​នេះ ក៏បាន​យកមក​ប្រគល់​ខណ្ឌ​រដ្ឋបាល​ជលផល ហើយ​លោក​នឹង​នាំយកទៅ​ប្រគល់ជូន​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី ធ្វើ​ប្រលែង​នៅ​តំបន់​ដែលមាន​សុវត្ថិភាព និង​អភិរក្ស​បន្តទៀត កុំ​ឲ្យ​ពូជ​សត្វ​ដ៏​កម្រ​នេះ រង់​ការ​ផុត​ពូជ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន